រមណីយដ្ឋានសេកសក បានកើតឡើង តាំងពីយូរលង់ មកហើយ ប៉ុន្តែមិនមាន ការអភិវឌ្ឍ ឱ្យក្លាយ ជាកន្លែង ទេសចរណ៍ សម្រាប់ទាក់ ទាញភ្ញៀវមក កម្សាន្តនៅឡើយ ទើបតែក្នុងពេល
បើយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះ ទៅទិសខាងលិច តាមបណ្តោយ ផ្លូវជាតិលេខ ៥៧ ចម្ងាយ ប្រមាណជា ៥០ គីឡូម៉ែត្រ យើងនឹងទៅ ដល់ទីប្រជុំជនមួយ ដែលមានឈ្មោះថា ផ្សារ ជៀវ ។ ពេលនោះយើង មើលទៅឆ្វេងដៃ នឹងឃើញប៉ាណូមួយ ដែលរំលេច អក្សរធំៗថា “រមណីយដ្ឋាន ទឹកធ្លាក់សេកសក” ។ បន្តដំណើរតាម ផ្លូវកៅស៊ូសំដៅ ទៅស្រុកសំឡូត ប្រហែលជា ១៣ គីឡូម៉ែត្រ
យើងនឹងឃើញ ស្លាកសញ្ញាមួយទៀត នៅជាប់ នឹងដងផ្លូវដែល សរសេរថា “រមណីយដ្ឋាន សេកសក សូម ស្វាគមន៍”
តំបន់ព្រៃភ្នំនៃឃុំផ្លូវមាស អតីតធ្លាប់ជាសមរភូមិ ប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និង ពួកខ្មែរក្រហម បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានដ៏ ស្រស់ត្រកាល និង ជាកន្លែងលួងលោមបបោស អង្អែលអារម្មណ៍ដែលស្មុគស្មាញ ឱ្យប្រែក្លាយជាភ្លឺ ថ្លាជ្រះស្រឡះផុតក្តីមួហ្មង ។ ស្នូរគ្រាប់កាំភ្លើងផូង ផាងដ៏គួរឱ្យព្រឺខ្លាច ប្រែក្លាយជាសំឡេងតន្ត្រីធម្មជាតិ យ៉ាងពីរោះរណ្តំល ន្លង់លន្លោចគួរ ឱ្យជក់ចិត្តដិត អារម្មណ៍ក្រៃលែង ។
រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ពិសេសរដូវចូល ឆ្នាំ និង ភ្ជុំបិណ្ឌមនុស្សម្នាគ្រប់មជ្ឈដ្ឋានគ្រប់ភេទ គ្រប់ វ័យ តែងនាំគ្នាមកកម្សាន្តនៅរមណីយដ្ឋាសេកសក នេះយ៉ាងច្រើនកុះករ ។
រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតា រដ៏ធំល្វឹងល្វើយនា តំបន់មាត់ស្ទឹង សង្កែ ។ ក្រៅពីក្បូរក្បាច់ រចនាដែល ធម្មជាតិផ្តល់ឱ្យ នៃទឹកស្ទឹងហូរ បត់បែនមកប៉ះផ្ទាំងថ្មដាតូចធំប្រគំជា សូរឈូឆរ ហើយនោះ ក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀត សម្រាប់កម្សាន្តផងដែរ ។ ញសពេញ ផ្ទៃឧទ្យាន ទាំងមូល គេដាំដើមឈើ ជាច្រើនប្រភេទ នៅក្រោមម្លប់ឈើនីមួយៗ គេបានដាក់ បង់សម្រាប់ភ្ញៀវអង្គុយ លេង សម្រាកលម្ហែកាយ យ៉ាងត្រជាក់ចិត្ត ។ នៅចំពីមុខមាន ស្រះមួយដែលមាន ទឹកថ្លាឈ្វេង និង មាន ប៉េដាឡូរូបទា រូបក្ងាន រូបសេះសិប្បនិមិត្ត សម្រាប់ភ្ញៀវជិះ កម្សាន្ត ។ នៅតាមចន្លោះ ដើមឈើគេបាន សាងរូបចម្លាក់ជា ច្រើនប្រភេទ ប៉ុន្តែក្នុង ចំណោមរូប ទាំងនោះមាន រូបមួយដែល ភ្ញៀវចាប់អារម្មណ៍ជាងគេ គឺរូបសេកញី ឈ្មោលមួយគូនៅចំកណ្តាលឧទ្យាន ជាស្នាដៃដ៏វិចិត្ររបស់ជាងចម្លាក់ដៃឯក ដែល រំឭកទៅ ដល់ស្នេហា ដែលបានរៀបរាប់
ដោយលោក ស៊ិន ស៊ីសាមុត ។ ម៉្យាង វិញទៀត រូបនេះជា និមិត្តរូបតែមួយ គត់របស់រមណីយដ្ឋានសេកសកនេះ ។
នៅចុងខាងជើង នៃសួនឯណោះវិញ គេសង់រោងមួយយ៉ាង វែងចែកជាពីរ ខណ្ឌ មួយខណ្ឌដាក់ រថយន្ត អគ្គិសនី សម្រាប់ភ្ញៀវជិះកម្សាន្ត ឬ ដែលញក្យធម្មតា ហៅថា “ឡានបុកគ្នា” ។ ចំណែក មួយខណ្ឌ ទៀតគេដាក់ គ្រឿងបំពងសំឡេង ពីរោះរងំសម្រាប់រាំកម្សាន្ត ។ រីឯនៅមាត់ស្ទឹងសង្កែ ក្រុមយុវវ័យ នាំគ្នា ងូតទឹក លេងយ៉ាងរីករាយ ខ្លះមុជចាប់គ្នា ខ្លះបណ្តែតខ្លួន លេងតាមខ្សែ ទឹកហូរយ៉ាង សប្បាយរីករាយ ។
បើតាមសៀវភៅ ទេសចរណ៍ព្រះរាជា ណាចក្រកម្ពុជា បានសរសេរថា រម-ណីយដ្ឋាន សេកសក មានទីតាំង ស្ថិតនៅក្នុងឃុំត្រែ ស្រុករតនមណ្ឌល មានចម្ងាយ ៥០ គីឡូម៉ែត្រពី ក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ បត់ឆ្វេងតាមផ្លូវទៅស្រុក សំឡូត ។ សេកសក គឺជារមណីយដ្ឋាន ធម្មជាតិដែល គេនិយមទៅកម្សាន្តតាំងពី សម័យមុនសង្គ្រាមមកម៉្លេះ ។ សេកសកជា ជម្រាលចំណោត ស្ទឹងដែលហូរលើ ផ្ទៃថ្មរាបស្មើ និង មានចំណោតចុះឡើងដោយអន្លើៗ មានបណ្តោយប្រមាណ ៥០០ ម៉ែត្រ អមដោយ រុក្ខជាតិតូចធំ ពណ៌បៃតងខៀវស្រងាត់ និង ព្រៃឫស្សីដែល ជាម្លប់ដ៏ត្រជាក់ តាមបណ្តោយ មាត់ស្ទឹង សេកសក ។ អ្នកទៅលេងសេកសក អាច ចូលលេង រមណីយដ្ឋាន ពពុះពេជ្រចិន្តា ដងទង់ និង រមណីយដ្ឋាន បុរេប្រវត្តិ ល្អាងស្ពាន ដែលស្ថិតនៅចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រពីសេកសក ៕
0 comments:
Post a Comment