
ក្រុងបាត់ដំបងជាក្រុងមួយដែលសំបូរទៅដោយ ធនធានទេចរណ៍ បែបធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត និងកែច្នៃជាច្រើន ដែលអាច បំរើដល់ទេសចរជាតិ និងអន្តរជាតិិអោយចូលមក ទស្សនាក្នុងក្រុង មួយនេះ។ ដូចនេះហើយទើបពួកយើងខ្ញំុទាំងអស់គ្នាសំរាច់ចិត្ត ចងក្រងនិងសរសេរនៃក្រុងបាត់ដំបង ជាទូទៅបាត់ដំបងសំបូរ ភ្លៀវទេសចរណ៍ជាច្រើន ភាគច្រើនជាជនជាតិបារាំង ។
- វត្តកែវ ដូចជាមិនមានឃើញឈ្មោះជាបាលី បាគូអីផ្សេងទៀត ដែលបង្ហាញនៅលើក្លោងទ្វារវត្តទេ។ មានទីតាំងជាប់នឹងផ្លូវកៅស៊ូ នៅតាមបណ្តោយដងស្ទឹងសង្កែ, ទីអារាមវត្តកែវ មានផ្ទៃដីធំទូលាយល្អ។ តែដោយសារមានសំណង់ចាស់ៗបួនប្រាំអាគារដែលមានទំហំធំៗ ទើបធ្វើអោយទីធ្លាវត្ត មិនស្រឡះភ្នែកដូចនៅវត្តក្តុលឡើយ។ នៅក្នុងបរិវេណវត្ត មានព្រះវិហារពីរ គឺវិហារចាស់ និងវិហារថ្មី ដែលព្រះវិហារថ្មីសង់ចំពីខាងលិចព្រះវិហារចាស់។ ព័ត៌មានលំអិត និងកាលបរិច្ឆេទនៃការកកើតព្រះវិហារចាស់-ថ្មីទាំងពីរនេះ ខ្ញុំស្វែងរកដែរ តែរកមិនឃើញសោះ…។ ព្រះវិហារចាស់ មើលទៅឃើញកន្តឹមៗ ដោយសារសង់ទាបផ្ទាល់ដី…។ ផ្ទុយទៅវិញ ព្រះវិហារថ្មី មើលទៅឃើញខ្ពស់ ធំជង្រ្គឹង ដែលបន្ទប់នៅខាងក្រោម អាចប្រើប្រាស់ជាកុដិ និងជាឃ្លាំងសំរាប់ទុកដាក់ទ្រព្យសម្បត្តិរបស់វត្តបាន។ បើតាមការអះអាងរបស់លោក អាម៉េដ ខាន់អាលី បានអោយដឹងថា៖ «ព្រះវិហារថ្មីដែលតាំងនៅពីខាងត្បូង[ឬខាងលិច?] ព្រះវិហារចាស់ ត្រូវបានសាងសង់នៅលើខឿន និងគ្រោងសរសរចាស់ ដែលគេបានកសាងទុក នាចុងសម័យសង្គមរាស្ត្រនិយម … Continue reading →